ការសម្របសម្រួល

នៅទ័ពជាង មានរៀបចំអាហារសម្រាប់ភ្ញៀវលក្ខណៈម្នាកឯង ក្រុមតូច ឬក្រុមធំ(១០០នាក់ឡើង)។សូមចូលមើលក្នុង Thing to Doand our Trip Itineraries

សូមចុចScroll down ដើម្បីមើលព័ត៌មានលំអិតពីមធ្យោបាយនិងផែនទី។

ធ្វើការកក់សូមចូលទៅ Contact

សម្រាប់ការរៀបចំដំណើរកម្សាន្តសូមធ្វើការ Call ហើយរើសយកនូវប្រភេទដំណើរកម្សាន្តដែលចូលចិត្ត។ សូមមេត្តាផ្តល់ដំណឹងមុនអោយបានយ៉ាងតិច ២ថ្ងៃក្នុងការរៀបចំ។

មធ្យោបាយដែលអាចទៅបាន៖

ទ័ពជាង​ ស្ថិតនៅក្នុងខេត្តកោះកុង ឃុំ ដងពែង ស្រុកស្រែអំបិល ដែលអាចធ្វើដំណើរតាមផ្លូវជាតិ លេខ ៤ និង​​៤៨ ដោយប្រើ ពេលប្រមាណ ៤ម៉ោង ពីទីក្រុង ភ្នំពេញនិង​ប្រមាណ ២ ម៉ោងពីក្រុងព្រះសីហនុតាមរយៈ ឡានក្រុង ឬ​ ឡានVIP។

ឡានក្រុង:
មានតម្លៃសមរម្យដោយឡានក្រុង មានច្រើនជើងសម្រាប់ ភ្នំពេញ-កោះកុង និង ព្រះសីហនុ-កោះកុង។ ដោយអាចឈប់នៅចំណតស្ពានស្រែអំបិល ហើយនិងមានក្រុមសហគមន៍ចាំទទួលនៅចំណតស្រែអំបិលឆ្ពោះទៅទ័ពជាង។