កញ្ចប់ដំណើរកម្សាន្ត

A – 2 ថ្ងៃ/ 1 យប់

ថ្ងៃទី 1
ពេលរសៀលមកដល់ទីស្នាក់ការ ដោយមានការទទួលស្វាគមន៍ពីអ្នកប្រចាំការរបស់សហគមន៍។ ពួកគាត់និងធ្វើការណែនាំអំពីប្រវត្តិសហគមន៍និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។

បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ដែលរៀបចំ ដោយក្រុម ចុងភៅស្ត្រីរួច អ្នកសម្របសម្រួលដឹកនាំភ្ញៀវទៅមើលការ ប្រកបមុខរបររបស់ ប្រជាជនទីនោះដែលអាចសាកសួរ ផ្សេងៗពីពួកគាត់។ បន្ទាប់មកភ្ញៀវទៅស្នាក់ជាមួយផ្ទះ សហគមន៍ដែលបានរៀបចំសម្រាប់បំរើដល់ភ្ញៀវ។

បន្ទាប់ពីបានចូលផ្ទះស្នាក់ រួចមកភ្ញៀវដើរកម្សាន្តតាមភូមិ ជាមួយម្ចាស់ផ្ទះ ហើយទទួលទានអាហារពេលល្ងាចជា មួយម្ចាស់ផ្ទះក៏បាន។

ថ្ងៃទី2
បន្ទាប់ពីអាហារពេលព្រឹករួច ភ្ញៀវអាចធ្វើដំណើរតាម គោយន្ត ចំងាយប្រមាណ ៥គម បន្ទាប់មកអាចធ្វើដំណើរ ដោយថ្មើរជើងទៅកាន់ទីតាំងទឹកធ្លាក់

ក្នុងពេលដំណើរ មគ្គុទេសន៍សហគមន៍និងបង្ហាញអ្នក​អំពី ទេសភាព និងការចាប់ឈ្លើង របស់ក្មេងៗក្នុងភូមិ ។បន្ទាប់ ពីបានធ្វើដំណើរទស្សនាចប់ក្រុមគោយន្តចាំទទួលត្រឡបមកមណ្ឌលសហគមន៍វិញ។

ក្រុមចុងភៅរៀបអាហារថ្ងៃត្រង់រួចជាស្រេចពេលមកដល់ភ្ញៀវពិសាររួចត្រឡប់ទៅផ្ទះវិញ។

B – 4 ថ្ងៃ/ 3 យប់

ថ្ងៃទី1

ពេលរសៀលមកដល់ទីស្នាក់ការ ដោយមានការទទួលស្វាគមន៍ពីអ្នកប្រចាំការរបស់សហគមន៍។ ពួកគាត់និងធ្វើការណែនាំអំពីប្រវត្តិសហគមន៍និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។

បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ដែលរៀបចំ ដោយក្រុម ចុងភៅស្ត្រីរួច អ្នកសម្របសម្រួលដឹកនាំភ្ញៀវទៅមើលការ ប្រកបមុខរបររបស់ ប្រជាជនទីនោះដែលអាចសាកសួរ ផ្សេងៗពីពួកគាត់។ បន្ទាប់មកភ្ញៀវទៅស្នាក់ជាមួយផ្ទះ សហគមន៍ដែលបានរៀបចំសម្រាប់បំរើដល់ភ្ញៀវ។

បន្ទាប់ពីបានចូលផ្ទះស្នាក់ រួចមកភ្ញៀវដើរកម្សាន្តតាមភូមិ ជាមួយម្ចាស់ផ្ទះ ហើយទទួលទានអាហារពេលល្ងាចជា មួយម្ចាស់ផ្ទះក៏បាន។

 

ថ្ងៃទី2

បន្ទាប់ពីអាហារពេលព្រឹករួចមគ្គុទ្ទេសសហគន៍ដឹកនាំភ្ញៀវដោយជិះកង់ជុំវិញភូមិ និងចុះមើលការរស់នៅ ប្រជាជនដើម្បីផ្លាស់ប្តូរបរិយាកាស។ សម្រាប់រដូវក្នុង ខែកក្កដា ដល់ ធ្នូ ភ្ញៀវអាចទេសភាពស្រូវស្រស់ ពេញ វាលស្រែ និងប្រជាជនកំពុងប្រមួលផលស្រូវទៀតផង។

បន្ទាបមកភ្ញៀវត្រូវធ្វើដំណើរតាមគោយន្តឆ្ពោះទោតំបន់ត្រពាំងមើលសត្វស្លាប និងត្រីជាច្រើន ហើយភ្ញៀវក៏ អាចហែលលេងបានផងដែរ។ បន្ទាប់ពីបានគយគន់មើលទេសភាពដ៏ស្រស់ត្រកាលរួច ភ្ញៀវនឹងទទួលទាន អាហារដែលក្រុមចុងភៅខ្ចប់ជាស្រេច។

នៅពេលល្ងាចភ្ញៀវត្រលប់មកមណ្ឌលព័ត៌មានវិញ ហើយ ទទួលទានអាហារពេលល្ងាចរួច មកទៅស្នាក់នៅ១យប់ ។

 

 

 

ថ្ងៃទី3
បន្ទាប់ពី​អាហារពេលព្រឹក នឹងធ្វើដំណើរឡើងភ្នំចំងាយ ១៥ គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ ដែលអាចមើលទេសភាពពី លើកំពូលភ្នំុយ៉ាងស្រស់ស្អាត នៃព្រៃឈើ វាលស្រែ និងផ្ទះ ប្រជាជន ។ នៅទីនោះក៏អាច ងូតទឺកបានយ៉ាង សប្បាយ និងមានអាហារខ្ចប់ហើយ ចងអង្រឹងសម្រាកក្រោមម្លប់ ឈើយ៉ាងត្រជាក់ចិត្តទៀតផង ។

ត្រូវទទួលទានអាហារ និងស្នាក់នៅក្នុងព្រៃ១ យប់។

 

 

DAY 3
ព្រលឹមឡើងហូបអាហារពេលព្រឹករួចចេញដំណើរដោយ ថ្មើរជើងឆ្ពោះទៅកាន់ព្រៃសហគមណ៍ដើម្បីទស្សនាព្រៃ និង សត្វក្នុងសហគមន៍។ បន្ទាប់ពីបានធ្វើដំណើររយៈពេល៣ ម៉ោងអ្នកនឹងដល់ទឹកធ្លាក់ និង ល្អាងប្រចៀវ ដែលមានសត្វ ប្រចៀវរាប់ម៉ឺនក្បាលនៅទីនោះ។

បន្ទាប់ពីបានទស្សនាយ៉ាងយូរមក ភ្ញៀវត្រូវត្រឡប់ទៅ កន្លែងគោយន្ត ឬក្រុមម៉ូតូឌុបរងចាំ ដើម្បីត្រឡប់ចូល មណ្ឌលព័ត៌មានសហគមន៍វិញ។

ពេលដល់មណ្ឌលព័ត៌មានភ្ញៀវត្រូវទទួលអាហារថ្ងៃត្រង់ រួចសម្រាកមួយសន្ទុះ និងចេញដំណើរត្រឡប់ទៅ វិញដោយមានការជួនដំណើរដោយក្រុមសហគមន៍។

ក្រុមសហគមន៍អាចរៀបចំដំណើរកម្សាន្តរយៈពេល ខ្លី ឬ​ រយៈពេលវែងសម្រាប់គ្រប់ ភ្ញៀវទាំងអស់ដែល ចង់ ស្នាក់នៅក្នុងតំបន់សហគន៍អេកូទេសចរណ៍ភ្នំទ័ពជាង។ សូមទាក់មកតាមរយៈ អីម៉ែល ឬ លេខទូរស័ព្ទ ដែលមានក្នុងនេះ Contact