សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង បានជ្រើសរើសតំបន់ ស្ទួចត្រីពីរកន្លែង។
អ្នកទេសចរអាចជ្រើសរើសយកជាកន្លែងស្ទូចបែប បឹង ឬ ទន្លេព្រែកតាមដែលខ្លួនពេញចិត្តដោយប្រើពេលកន្លះថ្ងៃ ក្នុងកន្លែងនីមួយៗ។ ពួកគេអាចធ្វើដំណើរតាមរយៈជិៈកង់ ម៉ូតូនិងដើរថ្មើជើង។
ភ្ញៀវដែលចាប់អារម្មណ៍អាចទាក់ទងជាមួយគណៈកម្មការសហគមន៍ ដើម្បីទទួលការរៀបចំកញ្ចប់កម្សាន្ត ដូចជា សម្ភារៈ អ្នកនាំផ្លូវ និងអាហារជាដើម។
១. បឹង ដែលមានចម្ងាយ២.៧គម ពីមណ្ឌលសហគមន៍ ធ្វើអោយងាយស្រួលធ្វើដំណើរទៅ ដល់ហើយទីនោះមាន ទំហំ ២០០ម។
២.ទន្លេ ព្រែក មានទីតាំង ៦.៥គម ពីមណ្ឌលសហគមន៍ហើយងាយស្រួលអាចទៅដល់បានតែត្រូវមានអ្នកនាំ ផ្លួវដើម្បីសុវត្ថិភាព។