អេកូទេសចរណ៍

ប្រ​​វត្តិនៃការបង្កើត​សហគមន៍ភ្នំទ័ពជាង

ភ្នំទ័ពជាងមានទីតាំងលាតសន្ធឹងលើដៃសមុទ្រឆកកំពង់សោមដែលស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សហគមន៍នេះត្រូវបានបង្កើតឡើងក្រោមការជួយគាំទ្រពីប្រជាជនក្នុងតំបន់ អង្គការជាតិ និងពីសំណាក់រដ្ឋាភិបាល។

ចាប់តាំងពីឆ្នាំ២០០១មានគម្រោងមួយផ្តោតលើសេវាកម្មសម្រាប់ ផ្តល់ជូន ប្រជាជនក្នុងតំបន់មានដូចជា ផ្នែកសិកម្ម​ (​ធនាគារស្រូវ ធនាគារក្របី ក្រុមសន្សំភូមិ ផ្នែកអនាម័យសុខភាព និងផ្នែកការពារ ធនធានធម្មជាតិជាដើម។

ក្នុងការផ្តល់ជូន នោះ​មានប្រជាជនប្រមាណ ២៨១នាក់ ទទួល បានផល​គឺប្រជាជនដែល ស្ថិតក្នុង ភូមិព្រះអង្គកែវ​ និងភូមិបាក់អង្រុត។

សហគមន៍នេះបាន​ទទួលស្គាល់ និងគាំទ្រពី ថ្នាក់ខេត្តនៅក្នុងឆ្នាំ២០០៣។ និងនៅក្នុងឆ្នាំ ២០១០សហគមន៍បានចុះហត្ថលេខា កិច្ច សន្យា១៥ឆ្នាំ ក្នុងការទទួលតំបន់ព្រៃ ចំនួួន​​៣៦៤ហិចតាគ្រប់គ្រងដោយសហគមន៍។

ចំ​នួនប្រជាជនក្នុងសហគមន៍នេះមាន ក្រុមចំណូលស្រុកមកពីខេត្តផ្សេងៗគ្នា និងម្ចាស់ស្រុក ផ្ទាល់តែម្តង។ ស្ថានភាពរស់នៅប្រជាជនទីនេះ អាស្រ័យ ផលលើធនធានធម្មជាតិដូចជា ការបរបាញ់ សត្វ កាប់ឈើ ដុតធ្យូង និងប្រមូល អនុផល ព្រៃឈើ ដើម្បីយកទៅលក់។

ប្រជាជនពឹង អាស្រ័យផលលើកសិកម្មជា ចំបង ដោយធ្វើកសិកម្មព្រៃដុត(ការបុកដាំ) និងធ្វើស្រែ។

ដើម្បីទទួលបានការគ្រប់គ្រងតំបន់ព្រៃផុត ពីការបំផ្លាញបាត់បង់បន្ថែម​ អាជ្ញាធរ អង្គការ និងប្រជាជនបានសហការគ្នាបង្កើត បានជា សហគមន៍អេកូទេសចរណ៍។

សហគមន៍នេះបានរៀបចំអោយប្រជាជនណា ដែលជាអ្នក បំផ្លាញ ធនធានធម្មជាតិ បានក្លាយជាក្រុមចាប់អារម្មណ៍ ដើម្បីបម្រើអោយភ្ញៀវនិងបង្កើតការងារថ្មីសម្រាប់ពួកគាត់។​

ដំបូងឡើយក្រុមដែលទទួលបាន ការបម្រើក្នុង សហគមន៍ នេះ ភាគច្រើនជាស្រ្តី និងយុវជនដែលក្លាយជាអ្នកដឹក​នាំ សហគមន៍អ្ននបំរើសេវាកម្មផ្សេងៗជូនភ្ញៀវ​។

ក្រៅពីនេះ សហគមន៍អេកូទេសចរណ៍បានផ្តល់ផល ប្រយោជន៍ដល់ គ្រួសារ ភូមិ ឃុំ និងស្រុកដែលនៅក្បែរខាង តំបន់នេះដោយ ផ្ទាល់ឬ​ប្រយោលតាមរយៈការបម្រើ សេវា កម្មផ្សេងៗ ដួចជា ផ្ទះស្នាក់អាហារ និងអ្នកនាំភ្ញៀវ ជាដើម។