សហគមន៍អេកូទេសចរណ៍គឺ ជា គម្រោងមួយនៃសហគមន៍ព្រៃ ឈើ ភ្នំទ័ពជាងដែលត្រូវទទួលខុសត្រូវ ដោយក្រុមអ្នកភូមិផ្ទាល់។
ក្នុងនោះក៏មានការសហការជាមួយ អាជ្ញាធរ និងមន្រ្តីជំនាញផងដែរដើម្បី ធ្វើផែនការនិងវិភាគវាយតម្លៃក្នុងការ ចេញអាជ្ញាបណ្ណទទួលស្គាល់ សហគមន៍។
បន្ទាប់ពីមានការសហការពីភាគី ពាក់ ព័ន្ធមកក៏មានការឯកភាពគ្នាក្នុងការ កំណត់នៅ ចក្ខុវិស័យ បេសកម្ម និង គោលដៅដើម្បីសម្រេច នូវគោល បំណង និងការធ្វើសកម្មភាពរយៈ ពេលវែង ឬខ្លី។
ក្រៅពីនេះការវិភាគនេះបាន ទទួលការ គាំទ្រនិងចងក្រងជា ក្រុមដើម្បី គ្រប់ គ្រងធនធានទាំងឡាយ។
ចក្ខុវិស័យ
សហគមន៍ភ្នំទ័ពជាងត្រូវបានផ្តល់សិទ្ធិអោយអ្នកភូមិក្នុងការរៀបចំប្រកបដោយសមភាព និងចូលធ្វើការ ជារួមដើម្បីបង្កើតចំណូល ឪកាសក្នុងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ដើម្បីផ្សព្វ ផ្សាយតំបន់នេះក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវ។
គោលដៅ
អ្នកភូមិដែលរស់នៅក្នុងសហគមន៍នេះចេះធ្វើការជាក្រុមក្លាយជាជំនួញខ្នាតតូចមួយឬជាក្រុមបណ្តាញ ឆ្ពោះទៅរកការរីកចំរើនក្នុងជីវភាពសហគមន៍ កាត់បន្ថយការបំផ្លាញធនធានធម្មជាតិ។
គោលបំណង
- គាំទ្រក្នុងការបង្កើតជាសហគមន៍អេកូទេសចរណ៍ និងសេវាកម្មអោយឆ្ពោះទៅដល់ផ្តល់ឪកាសការ ងារដល់ក្រុមសហគមន៍។
- ជួយរៀបចំ ចងក្រងច្បាប់ រចនាសម្ព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់សេវាកម្មក្នុងការ ទទួលបានចំណូល។
- គាំទ្រដំណើរការធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សេងៗ ដូចជា គេហទំព័រ ប៉ាណូ ខិតបណ្ណ និងទំនាក ទំនងបណ្តាញតាមបណ្តាក្រុមហ៊ុនទេសចរណ៍ជាដើម។