ស្ទូចត្រី

សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង បានជ្រើសរើសតំបន់ ស្ទួចត្រីពីរកន្លែង។

អ្នកទេសចរអាចជ្រើសរើសយកជាកន្លែងស្ទូចបែប បឹង ឬ ទន្លេព្រែកតាមដែលខ្លួនពេញចិត្ត​ដោយប្រើពេលកន្លះថ្ងៃ ក្នុងកន្លែងនីមួយៗ។​ ពួកគេអាចធ្វើដំណើរតាមរយៈជិៈកង់ ម៉ូតូ​និងដើរថ្មើជើង។

ភ្ញៀវដែលចាប់អារម្មណ៍អាចទាក់ទងជាមួយគណៈកម្មការសហគមន៍ ដើម្បីទទួលការរៀបចំកញ្ចប់កម្សាន្ត ដូចជា សម្ភារៈ អ្នកនាំផ្លូវ និង​អាហារជាដើម។

១. បឹង ដែលមានចម្ងាយ២.៧​គម ពីមណ្ឌលសហគមន៍ ធ្វើអោយងាយស្រួលធ្វើដំណើរទៅ ដល់ហើយទីនោះមាន ទំហំ ២០០ម។

២.ទន្លេ ព្រែក មានទីតាំង ៦.៥គម ពីមណ្ឌលសហគមន៍​ហើយងាយស្រួលអាចទៅដល់បាន​តែត្រូវមានអ្នកនាំ ផ្លួវដើម្បីសុវត្ថិភាព។