សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ស្ថិតនៅភាគនីរតីនៃ តំបន់ជួរភ្នំក្រវ៉ាញកម្ពុជា ដែលសបូរដោយព្រៃ ឈើ។

តំបន់ព្រៃឈើដែលត្រូបំផ្លាញដោយក្រុមអ្នកភូមិពីមុន នៅ ពេលបច្ចុប្បន្នត្រូវបានក្លាយជាតំបន់ ទាក់ទាញនិងជា កន្លែងភ្ញៀវកំសាន្តក្នុងព្រៃនិងនៅតាមភ្នំ។

ក្រៅពីនេះក្រុមទាំងនោះបានរៀបចំជា ក្រុមផ្ទះស្នាក់ សម្រាប់ភ្ញៀវ Home-stay, ក្រុមម៉ូតូឌុបសហគមន៍ Transportations, ក្រុមចុងភៅ , Foods,និងក្រុមនាំភ្ញៀវ Local guild។ នៅក្នុងសហគមន៍ត្រូវបានគ្រប់គ្រង និងរៀប ចំជាការដើរល្បាត ព្រៃសហគមន៍។

ក្រុមគណៈកម្មការសហគមន៍ក៏បានបង្កើតប្រព័ន្ធទំនាក់ទំនង ការកក់ ដំណើរកម្សាន្ត រៀបចំខ្សែទស្សនកិច្ច សម្រាប់ភ្ញៀវផងដែរ។

ដំណើរកម្សាន្តត្រូវបានរៀបចំដោយក្រុមសហគមន៍ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមានក្នុងតំបន់សម្រាប់ភ្ញៀវ។

សម្រាប់ខ្សែដំណើរកម្សាន្តសូមចុចTrip Itineraries, ហើយជ្រើសរើសយកមួយណាដែលអ្នកពេញចិត្ត ហើយផ្តល់ព័ត៌មានមកក្រុមការងារសហគមន៍អោយបាន បីថ្ងៃមុនដើម្បីធ្វើការរៀបចំ។

សម្រាប់ខ្សែទស្សនកិច្ចជាច្រើនមានដូចជា ទៅលេងទឹកធ្លាក់  Waterfalls hiking trip​ ដែលមានជាច្រើន កន្លែង។ នៅទីនោះក៏មានកន្លែងសម្រាប់ហែលលេងយ៉ាងស្រស់ស្អាត។

នៅតាមផ្លូវយើងក៏អាចមើលប្រភេទសត្វជាច្រើន Bird Watching ។ ភ្ញៀវអាចដើរមើលព្រៃ សត្វ រយះពេល ៤ ម៉ោង​ ឬក៏ពេញមួយថ្ងៃសម្រាប់ឡើងដល់កំពូលភ្នំ Trekking site

យើងក៏អាចធ្វើដំណើរថ្មើរជើងរហូតដល់ ៤ថ្ងៃដោយមានជាការបោះតង់ក្នុងព្រៃទៀតផង Camping

រាល់ដំណើរកម្សាន្តទាំងនេះក្រុមអ្នកនាំភ្ញៀវជាអ្នករៀបចំជួនភ្ញៀវពេលនៅក្នុងព្រៃដូចជា ការរៀបរាប់ពីប្រវត្តិ កន្លែងគេង អាហារ។